Re-Five

Finding Inspiration in Every Turn

ពួកយើងគឺជាយុទ្ធនាការបំផុសភាពវិជ្ជមានដល់សង្គមស្តីអំពីបរិស្ថាន។

ប្រសិនបើយើងមិនប្រើកែវឬដបទឹកផ្ទាល់ខ្លួន តើយើងនឹងត្រូវប្រើប្លាស្ទិកចំនួនប៉ុន្មានសម្រាប់ដាក់ភេសជ្ជៈ? ហើយប្លាស្ទិកនីមួយៗនឹងត្រូវប្រើរយៈពេលប៉ុន្មាន ដើម្បីរលាយទៅក្នុងធម្មជាតិវិញ?

ប្រសិនបើយើងមិនប្រើកែវឬដបទឹកផ្ទាល់ខ្លួន តើយើងនឹងត្រូវប្រើប្លាស្ទិកចំនួនប៉ុន្មានសម្រាប់ដាក់ភេសជ្ជៈ? ហើយប្លាស្ទិកនីមួយៗនឹងត្រូវប្រើរយៈពេលប៉ុន្មាន ដើម្បីរលាយទៅក្នុងធម្មជាតិវិញ?

 

If we do not use our bottle or tumbler, how many plastics will we use for our drinks? How long will each plastic take to decompose?

F2.png

តើអ្វីទៅជាRe-Five?
Re-Fiveគឺជាឈ្មោះដែលបានកែច្នៃចេញពីពាក្យ5Rs ដែលជាវិធីសាស្រ្តអនុវត្តទាំង៥ជំហានក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ វិធីសាស្រ្តទាំង៥នេះ ក៏ត្រូវបានអនុវត្ត និងផ្សព្វផ្សាយដោយក្រសួងបរិស្ថានដែរ ដែលជាការជំរុញទឹកចិត្តអោយប្រជាជនខ្មែរអនុវត្តដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។

What is Re-Five?
Re-Five is from the term 5Rs, a five-step approach to reducing the use of plastic. These five methods are also implemented and disseminated by the Ministry of Environment, which encourages Cambodians to practice to reduce the use of plastic.

F6.jpg
F4.jpg

តើអ្នកមានដែលដឹងអំពីបញ្ហាទាំងអស់នេះដែរឬទេ?

Are you aware of all these issues?

F5.jpg
F6.jpg
ស្នេហា Zero Waste (ភាគ ១)

មនុស្សពីរនាក់រស់នៅក្បែរគ្នារាល់ថ្ងៃ តែអារម្មណ៍ហាក់នៅឆ្ងាយដូចពីរភពផ្សេងគ្នា។

តើស្នេហាZeroWasteនឹងទៅជាយ៉ាងណា?

ស្នេហា Zero Waste (ភាគ ២)

ស្នេហា ZeroWaste ភាគ២ || ZeroWaste Couple Episode 2 ចម្ងល់មុនមិនទាន់បានបកស្រាយ ឥឡូវមកបន្ថែមចម្ងល់ថ្មីអោយទស្សនិកជន តោះ!! សាកទាញទៅមើល ថាតើនឹងមានរឿងអ្វីកើតឡើងនៅភាគបន្ទាប់?

ស្នេហា Zero Waste (ភាគបញ្ចប់)

ស្នេហាZeroWaste ភាគបញ្ចប់ || ZeroWaste Couple ចម្ងល់ទាំងអស់ត្រូវបានបកស្រាយ

[English Below] ការទន្ទឹងរងចាំកម្មវិធីកិច្ចពិភាក្សានេះបានមកដល់ហើយ ជួបជជែកជាមួយនិងវាគ្មិនរបស់យើង គឺកញ្ញាអាត សុធាវី ដែលជាស្ថាបនិកាគម្រោង Think Plastic ស្ដីអំពីការចែករំលែកបទពិសោធន៍ និងផ្ដល់ជាវិធីសាស្រ្តក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចង់ដឹងថាគាត់ប្រាប់ពីគន្លឹះអ្វីខ្លះ តោះទស្សនាវីដេអូទាំងអស់គ្នា....

The wait is over! REFIVE panel discussion with our speaker, Ms. At Sotheavy, Founder of Think Plastic Project. Today’s topic is sharing experiences and ways to reduce the use of plastics in the daily life. Want to know what tips she shares, let's watch the video together ....

English Below] តោះ មករៀនធ្វើម៉ាស់ក្រណាត់ជាមួយនឹងវិធីសាស្រ្ត២យ៉ាងងាយៗដោយគ្រាន់តែប្រើប្រាស់អាវយឺត១តែប៉ុណ្ណោះ។ កុំភ្លេចទស្សនាវីដេអូនេះរួចហើយរៀនធ្វើម៉ាស់ក្រណាត់ទាំងអស់គ្នាផងណា

Let's learn how to make a fabric mask with 2 easy ways, just use one T-shirt.

172682301_219924743257382_131583461856228934_n.jpg

កាលពីប្រមាណជាង៣០ឆ្នាំមុន កន្ត្រកយួរដៃត្រូវបានពលរដ្ឋកម្ពុជានិយមប្រើប្រាស់ជាច្រើន ជាពិសេសពេលទៅផ្សារទិញម្ហូបអាហារ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះតម្រូវការប្រើប្រាស់កន្រ្តកយួរដៃនោះស្ទើរតែជំនួសទាំងស្រុងដោយថង់ប្លាស្ទិក កញ្ចប់ចំណីអាហារ និងដបជាដើម។

កាលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់យ៉ាងច្រើនវិញនោះ គឺដោយសារតែវាមានតម្លៃថោក ងាយស្រួលប្រើប្រាស់ និងធន់បានយូរ ហើយវាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនូវរបៀបរស់នៅរបស់យើង។

បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

ឧបមាថា បើយើងត្រលប់ទៅប្រើប្រាស់កន្រ្តកយួរហ្នឹងវិញ មិនដឹងជាល្អយ៉ាងទេ!!! 

171570890_222556312994225_3571454963272681358_n.png

ប្រាប់បានអត់ សំបកកំប៉ុងនំរាល់ដងយកទៅណា???
បើ Admin វិញ យកមកធ្វើកំប៉ុងដាក់ស្ករអំបិលអស់ហើយ 

បើអត់ដឹងយកកំប៉ុងនំទៅណាទេ ចុចLinkខាងក្រោម ឬចុចលើរូបភាពខាងឆ្វេងដៃនេះដើម្បីទស្សនាវិធីសាស្រ្តងាយៗដើម្បីកែច្នៃប្លាស្ទិកមួយចំនួន ទៅជាសម្ភារៈដែលអាចប្រើប្រាស់បាន
(Admin ក៏រៀនពីវីដេអូនេះដែរ)

Link: https://youtu.be/Sr6DgQ18drA

179318166_239163288000194_7921834368225697912_n.png

«ប្រអប់ស្នោរ»

ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗទៀតដែលផលិតមកពីស្នោរ “Styrofoam” គឺជាពាណិជ្ជសញ្ញាដែលមានឈ្មោះសម្រាប់សមាសធាតុគីមីមួយហៅថា “ប៉ូលីស្ទីរ៉ែន - Polystyrene”។ ប្រអប់ស្នោរត្រូវបានគេនិយមប្រើប្រាស់សម្រាប់វិចខ្ចប់ម្ហូបអាហារ និងនំចំណីគ្រប់ប្រភេទ ព្រោះតែវាមានភាពងាយស្រួលក្នុងការទុកដាក់ និងមានតម្លៃថោក។
យ៉ាងណាមិញ តាមការស្រាវជ្រាវរបស់អ្នកជំនាញ ប្រអប់ស្នោរត្រូវការពេលរហូតដល់ ៥០០ ឆ្នាំដើម្បីរលាយ ហើយជម្រើសក្នុងការកែច្នៃប្លាស្ទិកប្រភេទនេះនៅមានកំណត់ ដែលជាហេតុធ្វើឲ្យសំណល់ប្រភេទនេះមានការកើនឡើង។ លើសពីនេះទៅទៀត នៅពេលដែលវត្ថុប្រើប្រាស់ដែលផលិតមកពីស្នោរនេះប៉ះពាល់នឹងពន្លឺព្រះអាទិត្យ វាអាចបង្ករឲ្យមានខ្យល់អាក្រក់ប្រកបដោយគ្រោះថ្នាក់ដែលអាចបំពុលដី និងធ្វើឱ្យស្រទាប់អូហ្សូនខូច។
ក្រៅពីបំពុលបរិស្ថាន ការប្រើប្រាស់ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗទៀតដែលផលិតមកពីស្នោរនេះ គឺមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។ នៅពេលដែលផលិតផលអាហារត្រូវបានខ្ចប់ក្នុងប្រអប់ស្នោរនេះយូរខ្លាំងពេក ជាពិសេសនៅពេលដែលវាត្រូវនឹងកម្តៅ ឬដាក់កម្ដៅក្នុងmicrowave ប្លាស្ទិកប្រភេទនេះនឹងបញ្ចេញសារធាតុគីមីពុលចូលក្នុងអាហារធ្វើឲ្យមានភាពកខ្វក់ ដែលជាធាតុបង្កនៃជំងឺមហារីកផងដែរ។
ដូច្នេះដើម្បីជៀសវាងការបំពុលបរិស្ថាន ជាពិសេសផលអាក្រក់ដែលអាចប៉ះពាល់ដល់សុខភាព ពួកយើងគួរតែកាត់បន្ថយទម្លាប់ទិញអាហារដែលច្រកប្រអប់ស្នោរ ឬចានស្នោរ ជំនួសដោយការប្រើប្រាស់ប្រអប់់បាយ ឬចានស្រាក់វិញ៕

186459489_246096627306860_4103408801531676542_n.png

ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទូលំទូលាយបែបនេះ គឺដោយសារតែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែប្លាស្ទិកទាំងនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។

ដើម្បីដោះស្រាយបញ្ហានេះ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាសំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន។

នៅក្នុងអនុក្រឹត្យ១៦៨ មាត្រាទី ១៨ បានតម្រូវឲ្យបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប គិតកម្រៃបន្ថែមលើការផ្តល់ថង់ប្លាស្ទិកស្តើងមានដៃយួរ ត្រូវគិតបញ្ចូលទៅក្នុងវិក្កយបត្រលក់ទំនិញរបស់អតិថិជន ។

បែបនេះហើយ ទើបគ្រប់ពេលដែលយើងទៅទិញទំនិញនៅផ្សារទំនើប ហើយគេតែងសួរថា “យកថង់អត់បង?”

EP1 Friends: The Challenge during Covid-19
EP2 Friends: The Challenge during Covid-19
Friends: Parallel Universe Without Single-use Plastic